ពូជស្រូវផ្ការំដួល ៖ គឺជាស្រូវមួយប្រភេទរបស់ប្រទេសកម្ពុជា ដែលបានចេញផ្សព្វផ្សាយឱ្យប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវកសិកម្មកម្ពុជា ក្នុងឆ្នាំ ១៩៩៩។
លក្ខណពិសេសនៃស្រូវផ្ការំដួល ៖
១/ គឺជាស្រូវដែលប្រកាន់រដូវ ដែលចេញផ្លែផ្កានៅចន្លោះថ្ងៃទី ១០ ដល់ ២៥ ខែ តុលា។ បើទោះបីជាអ្នកដាំខែណា អាកាសធាតុបែបណា ក៍ស្រូវប្រភេទនេះ ត្រូវតែចេញផ្លែផ្កានៅចន្លោះថ្ងៃទី ១០ ដល់ ២៥ ខែ តុលាដដែល។
២/ ធន់ហ្នឹងការជន់លិច ព្រោះវាមានកម្ពស់ខ្ពស់ ចន្លោះពី ១.១០ម៉ែត្រ ដល់ ១.៧០ម៉ែត្រ។ បន្ថែមពីលើនោះវាជាប្រភេទស្រូវដែលអាចបែកគុម្ភបានចាប់ពី ៥ ទៅ ១០ ដើមក្នុងមួយគុម្ភ។
៣/ ទិន្នផល់ខ្ពស់ ក្នុងមួយហិកតាជាមធ្យម កសិករអាចទទួលបានផលចន្លោះពី ៣.៥ តោន ដល់ ៥ តោន (សម្រាប់ស្រូវដែលមាន ជី និងទឹកគ្រប់គ្រាន់)។
៤/ គ្រាប់អង្ករ គឺរលូនល្អមិនបាក់ មានពណ៌ថ្លា ខ្លិនក្រអូប
៥/ គ្រាប់បាយ គឺខ្លិនក្រអូប, ទន់ស្រួលញាំ, បាយទុកបានយូមិនផ្អូម
៦/ តម្លៃក្នុងទីផ្សារ មានការទទួលស្គាល់ពីទីផ្សារជាតិ និងអន្តរជាតិ ដែលក្នុង ១Kg ស្រូវសើមទើបច្រូតកាត់ចេញពីស្រែ តម្លៃ ១,០០០៛ ដល់ ១,២០០៛ ក្នុងមួយគីឡូក្រាម។
ចំណុចអវិជ្ជាមាន៖
១/ ពិបាករស់ជាមួយមម៉ាចត្នោត ព្រោះសត្វប្រភេទនេះចូលចិត្តស្រូវក្រអូបដូចជា ស្រូវផ្ការំដួលនេះតែម្ដង។
Comments
Post a Comment