# ការដាំត្រកួនបណ្ដែតទឹក
១/ ការបណ្ដុះគ្រាប់ត្រកួន៖
# ឧបករណ៍សម្រាប់ការបណ្ដុះ៖
គ្រាប់ត្រកួន វត្ថុដែលអាចដាក់ទឹកបាន និងទឹកក្ដៅអ៊ុនៗ ។
# វិធីបណ្ដុះ៖ (ត្រកួន) ចាក់ទឹកក្ដៅអ៊ុនៗមួយលិចគ្រាប់ត្រកួន
រក្សាទុកចំនួន ២យប់គ្រាប់នឹងដុះអាចដាំបាន។
# កាដាំលើធុងបណ្ដែត៖ ឧបករណ៍ដែលយើងត្រូវមានគឺ
ធុងមិនជ្រាប់ទឹកមានគម្រប់ដែលអាចចោះដាក់កន្ត្រកកូនដំណាំបាន, អេប៉ុង
ឬស្រកីដូងសម្រាប់ដាក់កូនដំណាំ, កន្ត្រកសម្រាប់ដាក់ អេប៉ុង ឬស្រកីដូងដែលមានកូនដំណាំ, ទឹកធម្មតា,
ទឹកជី A និង B និងឧបករណ៍វាជី។
វិធីដាំ៖ (ត្រកួន) ចាកទឹក
១០ លីតចូលក្នុងធុង លាយជី A និងB ៣០ML ដែលមានបរិមាណជីចន្លោះពី (៨០០ ដល់ ១៤០០ AC)។
យកកូនត្រកួនដែលមានអាយុ ២យប់នោះទៅដាក់ក្នុង អេប៉ុង ឬស្រកីដូង រួចយកអេប៉ុង
ឬស្រកីដូងដែលកូនត្រកួននោះដាក់ក្នុងកន្ត្រកដំណាំ
បន្ទាប់មកទៀតយកកន្ត្រកកូនត្រកួននោះទៅដាក់តាមប្រលោះគម្របធុងដែលយើងបានចោះរួចនោះ
ហើយត្រូវផ្ទៀងផ្ទាត់ថាគ្រប់កន្ត្រកដំណាំត្រូវដល់ទឹកនោះទើបត្រកួនយើងរស់បាន ចុងក្រោយយើងគ្រាន់តែរងចាំចំនួន
១៥ថ្ងៃយើងអាចកាត់បរិភោគបានហើយ។
២/ ការបណ្ដុះគ្រាប់ស្ពៃ៖
# ឧបករណ៍ដែលយើងត្រូវមានគឺ៖ គ្រាប់ស្ពៃ,
ប្រអបកាវមួយដែលមានគម្របអាចបិទបាន ក្រដាសជូតមាត់ និងទឹកធម្មតា ។
# វិធីបណ្ដុះ៖ (ស្ពៃ) យកក្រដាសជូតមាត់ជ្រលកទឹកឱ្យសើម
រួចយកគ្រាប់ស្ពៃដាក់ពីលើក្រដាសដែលសើម
បន្ទាប់មកយល់ក្រដាសសើមមួយទៀតដាកពីលើគ្រាប់ស្ពៃ ក្រោយមកយកទៅដាក់ក្នុងប្រអបការ រក្សាទុកចំនួន
២ យប់គ្រាប់នឹងដុះអាចដាំបាន។
# កាដាំលើធុងបណ្ដែត៖ ឧបករណ៍ដែលយើងត្រូវមានគឺ
ធុងមិនជ្រាប់ទឹកមានគម្រប់ដែលអាចចោះដាក់កន្ត្រកកូនដំណាំបាន, អេប៉ុង
ឬស្រកីដូងសម្រាប់ដាក់កូនដំណាំ, កន្ត្រកសម្រាប់ដាក់ អេប៉ុង
ឬស្រកីដូងដែលមានកូនដំណាំ, ទឹកធម្មតា, ទឹកជី A និង B និងឧបករណ៍វាជី។
វិធីដាំ៖ (ស្ពៃ) ចាកទឹក ១០
លីតចូលក្នុងធុង លាយជី A និងB ៩០ML ដែលមានបរិមាណជីចន្លោះពី (២០០០ ដល់ ២៥០០ AC)។ ត្រូវផ្សាំកូនស្ពៃដែលមានអាយុ
ចន្លោះពី ១០ ទៅ ១៥ថ្ងៃក្នុងអេប៉ុង ឬស្រកីដូងសិន បន្ទាប់យកកូនស្ពៃដែលមានអាយុ
១៥ថ្ងៃនោះទៅដាក់តាមប្រលោះគម្របធុងដែលយើងបានចោះរួចនោះ
ហើយត្រូវផ្ទៀងផ្ទាត់ថាគ្រប់កន្ត្រកដំណាំត្រូវដល់ទឹកនោះទើបស្ពៃយើងរស់បាន
ចុងក្រោយយើងគ្រាន់តែបាញ់ទឹកលើស្លឹកវារាល់ពេលមានកម្ដៅខ្លាំងជាប្រចាំចំនួន ២៥ថ្ងៃយើងអាចកាត់បរិភោគបានហើយ។
២/ ការបណ្ដុះគ្រាប់ខាត់ណា៖
# ឧបករណ៍ដែលយើងត្រូវមានគឺ៖ គ្រាប់ខាត់ណា,
ប្រអបកាវមួយដែលមានគម្របអាចបិទបាន ក្រដាសជូតមាត់ និងទឹកធម្មតា ។
# វិធីបណ្ដុះ៖ (ខាត់ណា)
យកក្រដាសជូតមាត់ជ្រលកទឹកឱ្យសើម រួចយកគ្រាប់ស្ពៃដាក់ពីលើក្រដាសដែលសើម
បន្ទាប់មកយល់ក្រដាសសើមមួយទៀតដាកពីលើគ្រាប់ស្ពៃ ក្រោយមកយកទៅដាក់ក្នុងប្រអបការ
រក្សាទុកចំនួន ២ យប់គ្រាប់នឹងដុះអាចដាំបាន។
# កាដាំលើធុងបណ្ដែត៖ ឧបករណ៍ដែលយើងត្រូវមានគឺ
ធុងមិនជ្រាប់ទឹកមានគម្រប់ដែលអាចចោះដាក់កន្ត្រកកូនដំណាំបាន, អេប៉ុង
ឬស្រកីដូងសម្រាប់ដាក់កូនដំណាំ, កន្ត្រកសម្រាប់ដាក់ អេប៉ុង ឬស្រកីដូងដែលមានកូនដំណាំ, ទឹកធម្មតា,
ទឹកជី A និង B និងឧបករណ៍វាជី។
(ខាត់ណា) ចាកទឹក ១០ លីតចូលក្នុងធុង លាយជី A និងB ១៦០ML
ដែលមានបរិមាណជីចន្លោះពី (៤០០០ ដល់ ៤៥០០ AC)។ត្រូវផ្សាំកូនស្ពៃដែលមានអាយុ
២យប់នោះចំនួន ១០ ទៅ ១៥ថ្ងៃក្នុងអេប៉ុង ឬស្រកីដូងសិន បន្ទាប់យកកូនស្ពៃដែលមានអាយុ
១៥ថ្ងៃនោះទៅដាក់តាមប្រលោះគម្របធុងដែលយើងបានចោះរួចនោះ
ហើយត្រូវផ្ទៀងផ្ទាត់ថាគ្រប់កន្ត្រកដំណាំត្រូវដល់ទឹកនោះទើបស្ពៃយើងរស់បាន
ចុងក្រោយយើងគ្រាន់តែបាញ់ទឹកលើស្លឹកវារាល់ពេលមានកម្ដៅខ្លាំងជាប្រចាំចំនួន
២៥ថ្ងៃយើងអាចកាត់បរិភោគបានហើយ។

Comments
Post a Comment