ទំពាំងបាយជូរព្រៃ​

 ទំពាំងបាយជូរព្រៃ​ គឺ​​ជាប្រភេទរក្ខជាតិវល្លិ៍ ដែលមានដើមពណ៌ក្រម៉ៅ ស្លឹកបីជ្រុងទ្រវែង ​ផ្លែ​ខ្ចីមានពណ៌ខៀវ និងទំមានពណ៌ខ្មៅ ហើយ​វាមានរស់ជាតិ​​ជូរ​ និងមានជាតិកាត់(រមាស់)​។

  • ការកែច្នៃ៖ ផ្លែ​ទំពាំងបាយជូរ​គេ​អាច​យក​ទៅ​ផលិត​ជា​ស្រា​ទំពាំងបាយជូរដែលមានរស់ជាតិឆ្ងាញ់ពិសារ។ (ប្រភពៈ អ្នកភូមិ)។

ឪសុទ្ធ៖ ទំពាំងបាយជូព្រៃ ជួយព្យាបាលនោមទាស់ រលាកផ្លូវនោម និងការមុតដែលមានខ្ទុះខាងក្នុង
* ផ្នែកប្រើប្រាស់ៈ ដើម ស្លឹក
* ការព្យាបាល៖ ដាំទឹកហូបសម្រាប់ព្យាបាលធ្លាក់ស, នោមទាស់, ប្រមេះទឹកបាយ, រលាកផ្លូវនោម។
* វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកពី ១៥-៣០ក្រាម (យកស្ងួត) ក្នុងមួយថ្ងៃ។
- បើហើមដោយមុតមានខ្ទុះខាងក្នុងគេច្រើនយកមើមទំពាំងបាយជូរ និងមើមតាថុកដុសនឹងទឹកអង្ករលាបពីលើនឹងបានជាសះស្បើយ។
(ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល)។

Comments