វិធីសាស្ត្រនៃការគ្របគ្រង់គម្រោង

 មុននឹងឈានដល់ការបកស្រាយប្រធានបទខាងលើយើងគ្រប់គ្នាគួរពាក្យថាគម្រោងជាមុនសិន។




គម្រោង៖ គឺជាបណ្ដំនៃសកម្មភាព ដែលមានការចាប់ផ្ដើម និងបញ្ចប់ដោយពេលវេលាច្បាស់លាស់, ព្រមទាំងឆ្លើយតបទៅហ្នឹងគោលបំណងសកម្មភាព តែទាមទាឱ្យអ្នកអនុវត្តន៍ មានជំនាញ និងកាប្ដាជ្ញាចិត្ត ក្នុងការបំពេញការងារខ្លួន។

ដើម្បីគ្រប់គ្រងគម្រោងមួយបានយើងត្រូវមាន៖

១/ ផែនការ៖ ពេលមានផែនការក្នុងដៃយើងនឹងលែងវង្វេងហ្នឹងចំនួន, ពេលវេលា និងទីតាំងគោលដៅបន្តទៀត តែត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំសម្រាប់ក្រុមខ្លួន។

២/ ការអនុវត្តន៍ផែនការ៖ មាន ៦ ដំណាក់កាលដែលអ្នកអនុវត្ត្តន៍គម្រោងគួដឹង

_ ជ្រើសរើសក្រុមគោលដៅ

_ ចែកសម្ភារជូនក្រុមគោលដៅ

_ ក្រុមគោលដៅចាប់ផ្ដើមអនុវត្តសកម្មភាព 

_ ក្រុមគោលដៅជួប បញ្ហា និង ដោះស្រាយបញ្ហា

_ លទ្ធផល់ក្រុមគោលដៅទទួលបាន

_ ឥទ្ធពលនៃលទ្ធផល់ក្រុមគោលដៅទទួលបាន

៣/ វាយតម្លែលើការអនុវត្តន៍កន្លងមក៖ តាំងពីសកម្មភាពចាប់ផ្ដើមទី១ រហូតដល់សកម្មភាពទី ៦ ពិសេសជាងគេគឺ គោលបំណងនៃគម្រោង ពេលវេលា ចំនួន និងទីតាំងដែលមានក្នុងផែនការដើម។

ហើយពត៌មានទាំងអស់នេះវាពិតជាមានសារសំខាន់ណាស់ចំពោះអ្នកសរសេររបាយការណ៍ ព្រោះសកម្មភាពទាំងអស់នៃគម្រោងទាំងមូលតាំងពីចាប់ផ្ដើមរហូតដល់ទីបញ្ចប់ គឺមានចំនួន ក្រុមគោលដៅជាក់លាក់, ពេលវេលាអនុវត្តន៍ច្បាស់លាស់, និងទីតាំងយ៉ាងប្រកដមួយ។

Comments