មុនពេលប្រយុទ្ធគ្នា (ថ្ងៃទី ២៨ ខែ ឧសភា ដល់ ២៤ ខែ កកដ្ដា ឆ្នាំ ២០២៥)
ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥
កូនទាហានកម្ពុជាម្នាក់ត្រូវបានសម្លាប់ដោយការបាញ់អំពីសំណាក់ទាហានថៃនៅក្នុងទឹកដីកម្ពុជា។
កម្ពុជាបានដាក់ពាក្យបណ្ដឹងមួយទៅតុលាការអត្តរជាតិដើម្បីដោះស្រាយដោយសន្តិវិធីព្រោះមិនចង់មានប្រើអំពើរហិង្សាប្រដាប់អាវុធដែលអាចប៉ះពាល់ដល់ប្រជាជនស្លូតត្រង់ទាំងសងខាង
មិនត្រឹមតែប៉ុណ្ណោះក៍មិនធ្វើឱ្យជាតិសាសន៍ទាំងពីរមានការស្អប់ខ្ពើមគ្នាដែរ
តែភាគីថៃមិនព្រមចូលដោះស្រាយ។
ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥
ថៃបានប្រកាសផ្ដាច់អគ្គីសនី និង អីនធើណែត
ក្នុងគោលបំណងធ្វើបាបក្រុមឧក្រឹដ្ឋជនអីនធើណែត
មិនយូប៉ុន្មានពួកគេក៏ធ្វើ់ការបិទច្រកព្រុំដែនដោយឯកតោភាគីបន្តទៀត
ហើយកម្ពុជាក៍ប្រកាសឈប់ទិញ បន្លែនិងផ្លែឈើពីប្រទេសថៃវិញ។
ថ្ងៃទី ១៨ ខែ កកដ្ដា ឆ្នាំ
២០២៥ កូនទាហានថៃត្រូវបានជាន់មីនក្នុងទឹកដីកម្ពុជា
បន្ទាប់មកថៃបានធ្វើការបិទច្រកព្រុំដែនដោយឯកតោភាគីពោលគឺមិនមានការព្រមព្រៀងគ្នារវាងភាគីម្ខាងទៀត។
ថ្ងៃទី ២៣ ខែ កកដ្ដា ឆ្នាំ ២០២៥ មានប្រជាជនកម្ពុជាជាច្រើនបានទៅលេងប្រសាទតាមាន់
ហើយទាហានថៃបានហាមប្រជាជនកម្ពុជាមិនឱ្យចូលទៅមើលប្រសាទ។
ពេលប្រយុទ្ធគ្នា( ម៉ោង ៥ ព្រឹក ថ្ងៃទី ២៤ ខែ កកដ្ដា ដល់ ថ្ងៃទី ២៨ ម៉ោង ១២
យប់ ឆ្នាំ ២០២៥)
ថ្ងៃទី ២៤ ខែ កកដ្ដា ឆ្នាំ ២០២៥ កម្ពុជា និង ថៃ
បានផ្ទុះអាវុធគ្នានៅតំបន់ប្រសាទតាមាន់ធំ ខេត្ដឧត្ដមានជ័យ
ដោយខាងភាគីថៃបានព្យាយាមពាត់របងលួសមិនឱ្យប្រជាពលរដ្ឋកម្ពុជាទៅមើលប្រសាទតាមាន់ដោយឯកតោភាគី។
ក្នុងថ្ងៃដដែលនេះផងដែរប្រជាជនប្រទេសទាំងពីរប្រមាណជា ៣០០,
០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ប្រយុទ្ធគ្នា។
ថ្ងៃទី ២៥ ខែ កកដ្ដា ឆ្នាំ ២០២៥
មានពត៌មានជាច្រើនបានបំផុសពីការធ្វើបាបពលករចំណាកស្រុកកម្ពុជាពីសំណាកពួកថៃ
ដូច្នេះក្នុងរយពេលត្រឹមតែ ៣ថ្ងៃដែលគិតចាប់ពីថ្ងៃទី ២៥ ដល់ ២៨
មានពលករកម្ពុជាវិលត្រឡប់មកកម្ពុជាវិញ រហូតដល់ ៣៩ ម៉ឺននាក់។
ថ្ងៃទី ២៦ ខែ កកដ្ដា
ឆ្នាំ ២០២៥
ប្រធានប្ដូវេណរបស់អាស៊ាន(ម៉ាឡេស៊ី)បានហៅទូរសព្ទទៅប្រធានាធិបតីប្រទេសទាំងពីរដើម្បីឱ្យមានបទឈប់បាញ់
ពេលនោះថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពលើសំណើរ
ប៉ុណ្តែមួយម៉ោងក្រោយការឯកភាពគ្នាភាគីថៃបានក្រឡះសម្ដីមិនទទួលសំណើវិញរួចបន្តការឈ្លានពានមកលើកម្ពុជាទៀត។
ក្នុងថ្ងៃទី ២៨ ខែ កកដ្ដា ឆាំ ២០២៥ ថៃបានប្រកាសប្រាប់កាសែតក្នុងស្រុកថាមាន ទាហាន
និងជនស៊ីវិលប្រមាណ ១៥
នាក់ដែលបានស្លាប់ក្នុងអំឡុងពេលដែលកម្ពុជាបានកាបាញ់ប្រហាមកលើប្រទេសរបស់ខ្លួន
ចំណែកកម្ពុជាក៍បានប្រាប់អ្នកសារពត៌មានរបស់ខ្លួនដែរថាមានជនស៊ីវិល ប្រមាណជា ៨នាក់ និងទាហាន
៥នាក់បានស្លាប់ក្នុងហេតុការណ៍នេះ។
ក្នុងថ្ងៃដដែលអាមេរិចបានលូកដៃចូលមកសម្របសម្រួលដើម្បីឱ្យភាគីទាំងពីរមានបទឈប់បាញ់រួមគ្នាមួយ
នៅម៉ោង ១២ យប់។
ក្រោយពេលប្រយុទ្ធគ្នា
ថ្ងៃទី ២៩ ខែ កកដ្ដា ឆ្នាំ ២០២៥ បន្ទាប់ពីឱសានវ៉ាទនៃបទឈប់បាញ់បានកន្លងហួស
ទាហានកម្ពុជាចំនួន ២០ រូបត្រូវបានទាហានថៃចាប់យកទៅ
ដោយចោទថាទាហានកម្ពុជាបានប្រើអាវុធទៅលើពួកគេ ចំណែកទាហានកម្ពុជម្នាក់ក្នុងចំណោម ២០
នាក់ដែលបានរួចមកនោះបានអះអាងថា ពួកគាត់បានទៅចាប់ដៃជាមួយទាហានថៃ
ហើយត្រូវបានទាហានថៃប្រហែល ១០០ នាក់ចូលព័ទចាប់ គាតបានបញ្ចាក់ទៀតថាទាហាន
២នាក់ក្នុងចំណោម ២០នោះបានបាត់បងជីវិតក្នុងអំឡុងពួកទាហានថៃព្យាយាមចាប់ពួកគេ។
ក្នុងថ្ងៃដដែរអ្នកស្លាប់ទាំងពីរភាគី មាន ៣៣ រូប និង អ្នករងរបួសមានចំនួន ១៣០ នាក់់
ថ្ងៃទី
៣០ ខែ កកដ្ដា ឆ្នាំ ២០២៥ កងទ័ពអង្គការសហប្រជាជាតិ ១១
ប្រទេសបានចុះមកមើលប្រទេសកម្ពុជាពីការបំផ្លេចបំផ្លាញ់ដោយស្នាដៃទហានរបស់ថៃ
ហើយក៍បានដឹងពីការចាប់ខ្លានរបស់ទាហានកម្ពុជាផងដែរ។
ថ្ងៃទី ៣១ ខែ កកដ្ដា ឆ្នាំ ២០២៥
ភាកីថៃបានសន្យាថា ព្រឹកនេះទាហានថៃនឹងដោះលែងទាហានកម្ពុជាមកវិញ ចំនួន ១៧ នាក់
នៅច្រកស្រងាំ។
ថ្ងៃតី ០៥ ខែ សីហា ឆ្នាំ ២០២៥ ក្រុមយោធាថៃបានយកលួសបន្លាមករាយលើដែនអធិបតេយ្យរបស់កម្ពុជានៅតំបន់ច្រកអានសេះពេលព្រឹក បន្ទាប់មកត្រូវបានទាហានកម្ពុជាសារលួសទាងនោះចេញវិញនៅពេលរសៀល។
ការប្រើប្រាស់អាវុធ
ថៃ ៖ បានប្រើអាវុធដូចជា កាំភ្លើងដៃ, កាំភ្លើងយន្ដ, កាំភ្លើងរកែត,
យន្តហោះត្រូនទំលាកគ្រាប់បែក, និង យន្ដហោះ f16 របស់អាមេរិច ទំលាក់ គ្រាប់បែកចង្កោម
និង ។
កម្ពុជា ៖ បានប្រើអាវុធដូចជាំ កាំភ្លើងដៃ, កាំភ្លើងយន្ត, កាំភ្លើងរកែត
Comments
Post a Comment