ការខ្វះខាតស្បៀងអាហារនៅចុងឆ្នាំ ១៩៧០
កសិករភាគច្រើនត្រូវបានបង្ខំឱ្យប្រើប្រាសស្រូវពូជរបស់ពួកគេជាចំណី
ហើយពូជប្រពៃណីមួយចំនួនត្រូវបានបាត់បង់ក្នុងនានោះដែរ។
សង្គ្រៀមត្រជាក់នៅកម្ពុជា
នៅឆ្នាំ ១៩៨០ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI)
បានណែនាំឡើងវិញនូវពូជស្រូវប្រពៃណីរបស់កម្ពុជាចំនួន ៧៦៦
ដែលបានមកពីធនាគារគ្រាប់ពូជរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន។
វាជាការបង្ហាញយ៉ាងរស់រវើកនៃការមើលឃើញទុកជាមុនដែលបានបង្កើតធនាគារនេះឡើងនៅក្នុងឆ្នាំ១៩៦០
។ នៅឆ្នាំ ២០១៦ កម្ពុជា និង វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ ប្រារព្ធខួបលើកទី
៣០ នៃភាពជាដៃគូរ។ នៅឆ្នាំ ១៩៨៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា
បានស្នើសុំ (IRRI) ឱ្យជួយបង្កើតប្រព័ន្ធស្រាវជ្រាវស្រូវនៅកម្ពុជា។ បេសកកម្ម IRRI
មកកាន់ប្រទេសកម្ពុជាក្នុងខែមករា ឆ្នាំ ១៩៨៦
បានកំណត់តំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងជំនួយ។ អនុស្សរណៈនៃការយោគយល់គ្នា
(MOU) លើកិច្ចសហប្រតិបត្តិការ
ត្រូវបានចុះហត្ថលេខារវាងដៃគូទាំងពីរនៅក្នុងខែកក្កដាឆ្នាំ១៩៨៦។ ភាពជាដៃគូរបស់ IRRI
និងកម្ពុជាបានចាប់ផ្តើមតាំងពីយូរយារណាស់មកហើយ
មុនពេលភ្ជាប់ទំនាក់ទំនងជាផ្លូវការក្នុងឆ្នាំ ១៩៨៦ ទៀត ។
MOU ឆ្នាំ ១៩៨៦
អ្នកវិទ្យាសាស្ត្រកម្ពុជាចំនួន ៦ នាក់បានបណ្តុះបណ្តាលនៅ IRRI
ពីឆ្នាំ ១៩៦០ និង ១៩៧៣ ។ ម្នាក់សិក្សាពីការបង្កាត់ពូជរុក្ខជាតិ
អ្នកផ្សេងទៀតសិក្សាពីការផលិតស្រូវ។
មានតែពីរនាក់ក្នុងចំណោមប្រាំមួយនាក់ប៉ុណ្ណោះដែលបានមានជីវិតពីសង្គ្រាមស៊ីវិលដែលបានកើតឡើងនៅចុងឆ្នាំ១៩៦០
និងដើម ឆ្នាំ ១៩៧០ ។ IRRI
បានប្រមូលស្រូវជាច្រើនប្រភេទក្នុងប្រទេសកម្ពុជាចន្លោះពីខែធ្នូ ឆ្នាំ ១៩៧២ ដល់ខែមករា
ឆ្នាំ ១៩៧៣ ហើយបានរក្សាទុកស្ទួននៃភាពចម្រុះនៃស្រូវ ក្នុងធនាគារស្រូវ ជេនីអន្តរជាតិ
ដែលមានទីស្នាក់ការកណ្តាលជាមួយ IRRI ក្នុងប្រទេសហ្វីលីពីន។
IRRI នៅប្រទេសហ្វីលីពិន រវាងឆ្នាំ ១៩៨១ និង ១៩៩០ IRRI
បានជួយប្រទេសកម្ពុជាទទួលបានពូជស្រូវដែលបាត់បង់របស់ខ្លួនឡើងវិញដោយការធ្វើមាតុភូមិនិវត្តន៍នូវពូជស្រូវប្រពៃណីចំនួន
៧៦៦ ដែលត្រូវបានរក្សាសុវត្ថិភាពនៅក្នុងធនាគារស្រូវអន្តរជាតិ ជេនី ។
ក្នុងពិធីអបអរសាទរស្រូវអង្ករអន្តរជាតិឆ្នាំ ២០០៤ នៅរាជធានីភ្នំពេញ
តំណាងមកពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា កាឌី(CARDI)
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ យូនីហ្វាវ (UN-FAO) និង អាសអេតស៍
AusAID បានទទួលស្គាល់តួនាទីដ៏សំខាន់ដែល IRRI
បានជួយប្រទេសនេះឱ្យមានសន្តិសុខស្បៀងជាតិ។ ស្រូវកម្ពុជាដ៏ល្បីមួយឈ្មោះ ផ្ការំដួល
ត្រូវបានជ្រើសរើសជា “អង្ករល្អបំផុតរបស់ពិភពលោក” នៅក្នុងសន្និសីទអង្ករពិភពលោក The
Rice Trader World Rice Conferences បីលើកជាប់ៗគ្នាគឺកោះបាលីក្នុងឆ្នាំ ២០១២
ហុងកុងក្នុងឆ្នាំ ២០១៣ និងទីក្រុងភ្នំពេញក្នុងឆ្នាំ ២០១៤។ ផ្ការំដួលត្រូវបាន
គាំទ្រពីគម្រោង Cambodia-IRRI-Australia។ វាត្រូវបានចេញផ្សាយដោយCARDI ក្នុងឆ្នាំ
១៩៩៩ ។
ពានរង្វាន់ស្រូវអង្ករឆ្នាំ ២០១២
Comments
Post a Comment