«អាងជើងគ្រុះ» គឺមានន័យថាជាស្នាមរបស់ជើងគ្រុះសទឹកបុរាណ។៉ គ្រុះ៉បុរាណនេះមានន័យថា ឡាំង ឬប៉ោតសម្រាប់យួរទឹកនាសម័យបច្ចុប្បន្ន ។
ឈើខ្វែងបាតគ្រុះ ហៅថាជើងគ្រុះ |
គ្រុះ |
ទំនប់អាងទឹកជើងគ្រុះ ស្ថិតភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ទំនប់អាងទឹកជេីងគ្រុះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៧៨៧ហិកតា ស្រូវប្រាំងចំនួន ៣៥១ហិកតា និងដំណាំរួមផ្សំចំនួន ១០ហិកតា ។ អាងនេះមានបណ្តោយប្រវែងជាង៣,០០០ម៉ែត្រ និងទទឹងជាង១.០០០ម៉ែត្រហើយមើលឃើញជួរភ្នំដងរ៉ែកដែលជាប់តាមព្រុំដែនកម្ពុជាថៃ។
មានស្ពានបណ្ដែតទឹក និងផែសម្រាប់ភ្ញៀវទេសចរអង្គុយ និងឈរថតរូបទុកជាអនុស្សាវរីយ។ ថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទានជាថ្ងៃដែលពលរដ្ឋ និងភ្ញៀវទេសចរ មកលេងតំបន់នេះច្រើនជាងគេ។ អាងជើងគ្រុុះ ដែលជាសក្ដានុពលថ្មីនៅឃុំបន្ទាយឆ្មារនេះត្រូវបានថែរក្សាអនាម័យ និងសម្អាតបានត្រឹមត្រូវដោយក្រុមការងារនៅទីនោះ។
គួរបញ្ជាក់ថា នៅបរិវេណអាងជើងគ្រុះសនេះ នឹងសាងសង់ស្ពានបណ្ដែតសម្រាប់ឆ្លងទៅកាន់កោះ ជាទីកប់សពនាសម័យបុរាណផងដែរ៕
ប្រវត្តិនៃការសាងសង់
ឆ្នាំ(១៩៧៥-៧៩)អាងបូរាណនេះត្រូវបានកែលម្អឡើងវិញក្នុងសម័យកម្ពុជាប្រជាធិបតេយ្យម្តងហើយ ។
ឆ្នាំ២០០៥ មានអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយគីអង្គការ Ockenden Cambodia តាមរយៈមូលនិធីស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជានិងអង្គការរ KADOORIE សហប្រតិបតិបត្តិការនឹងក្រសួងធនធានទឹកនិងឧតុនិយមបានស្តារប្រឡាយ សង់ទំនប់និងធ្វើទ្វារទឹកអាង ។
អាងជើងគ្រួសនេះ ដែលពីមុនមិនដែលមានប្រជាពលរដ្ឋណាមួយស្គាល់មកលេងនោះទេ ក្រោយពេលបានការយកចិត្តទុកដាក់ពីឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានរៀបចំកសាងមានខ្នងអាង និងកន្លែងអង្គុយលេង និងផែរលើទឹកនិងរៀបចំកសាងជាច្រើនទៀតអាងជើងគ្រួសបានក្លាយជាតំបន់រមណីដ្ឋានសម្រាប់ភ្ញៀវកមកម្សាន្តថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទានដូចជាអង្គុយលេងជាគ្រួសារ ហូបចំណីលើខ្នងអាងក្រោមម្លប់ឈើក្បែរមាត់អាង ដែលអាចមើលឃើញទេសភាព មានផែលើទឹកជិះទាទឹក ម៉ូតូទឹក។
ថ្ងៃទី២៥ ខែមករាឆ្នាំ២០២០លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកបានបញ្ជាក់ថានៅថ្ងៃ (ចូលឆ្នាំចិន-វៀតណាម) នៅតំបន់រមណីដ្ឋានអាងជើងគ្រុះមានភ្ញៀវជាតិមកលេងកម្សាន្តរាប់ពាន់នាក់។
ថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២១ក្រសួងធនធានទឹក និងឧតុនិយម
-សាងសង់ទំនប់អាងទឹកជេីងគ្រុះស បណ្ដោយប្រវែង ៣០០០ម៉ែត្រ សម្រេចបាន ៤០%
-ជីកប្រឡាយរងជេីងគ្រុះស ប្រវែង ២៤០០ម៉ែត្រ សម្រេចបាន ៩៥%
-សាងសង់សំណង់បង្ហៀរលេីទំនប់អាងទឹកជេីងគ្រុះស ប្រវែង ៦២,៨០ ម៉ែត្រ ចំនួន ០១កន្លែង សម្រេចបាន ៨០%
-ជួសជុលសំណង់ទ្វារទឹកលេីទំនប់អាងទឹកជេីងគ្រុះស (ទ្វារ៣) ចំនួន ០២កន្លែង សម្រេចបាន ៨០%
-ជួសជុលសំណង់ទ្វារទឹកលេីទំនប់អាងទឹកជេីងគ្រុះស (ទ្វារ២) ចំនួន ០២កន្លែង សម្រេចបាន ៨០%
-សាងសង់សំណង់ស្ទាក់ទឹកលេីប្រឡាយរងជេីងគ្រុះស (ទ្វារ២) ចំនួន ០២កន្លែង សម្រេចបាន ៨០%៕
ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២លោក ឈឿសេរីវុធ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តរយៈពេល៣ថ្ងៃ សរុបមានចំនួន ៣៦៩៤៣នាក់ ដែលក្នុងនោះមានភ្ញៀវជាតិចំនួន ៣៦៩៣០នាក់
និងភ្ញៀវបរទេសចំនួន១៣នាក់។
Comments
Post a Comment