កសិដ្ឋានអចិន្ត្រៃយ៍


កសិដ្ឋានធន់នឹងអាកាសធាតុ (Permaculture Farm)

    តាមរយបទពិសោធរបស់ពួកយើងកន្លងមកក្នុងប្រទេសកម្ពុជា វីធីសាស្ត្រនៃការរៀបចំកសិដ្ឋាន ដែលធន់ហ្នឹងអាកាសធាតុ ដូចជា៖

គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះធម្មជាតិផ្សេងទៀត។

កសិករនៅប្រទេសកម្ពុជា ជាធម្មតាមានដីស្រែចំការចន្លោះពី ២ ទៅ​ ៥ ហិត្តា។ កសិករគំរូដែលពួកយើងបានជ្រើសរើស គឺតម្រូវឱ្យមានការបែងចែកដីទៅជា ៥តំបន់ផ្សេងៗគ្នា៖

តំបន់ ការប្រើប្រាសដី

១០០%

តំបន់លំនៅឋាន ត្រូវចាក់ដីឱ្យផុតពីការលិចទឹក (ដីស្រទាប់ក្រោម)

១០-២០

តំបន់សួនបន្លែ ត្រូវចាក់ដីឱ្ុផុតពិការលិចទឹក (ដីស្រទាប់លើ)

៥-១០

តំបន់ស្រះទឹក (ប្រភពទឹកប្រើគ្រប់គ្រាន់ពេញមួយឆ្នាំ)

២៥-៣០

តំបន់ដំណាំយុទ្ធសាស្ត្រ (ស្រូវ,ដំឡូង ឬដំណាំរកប្រាក់ចំណូល)

៣០-៤០

តំបន់ព្រៃឈើ (ដាំដើមឈើស្រុក និងឈើព្រៃ)

១០-២០


ចំណាំ៖ តំបន់ទី ១ មិនអាចនៅជិត តំបន់ទី ៥ បានទេ ព្រោះវាអាចមានសត្វអាសេរពឹស ភ្លើងឆេះព្រៃ និងខ្យល់កណ្ត្រាក់។

១៖ តំបន់លំនៅឋាន  ១០/២០%

    តំបន់លំនៅដ្ឋាន គឺជាកន្លែងមនុស្សរស់នៅ និងមានផ្ទះ ហើយទីនោះត្រូវបានចាក់បំពេញដោយដីស្រទាប់ក្រោម ឬដីបាតស្រះ ដែលបានពីតំបន់ស្រះទឹក។ 

ខាងក្រោមនេះជាគុណសម្បត្តិនៃការចាក់ដី៖


-រស់នៅមានសុវត្តិភាព៖គេចផុតពីការបំភ្លេចបំផ្លាញដោយទឹកលិច។

-ការការពារពីជំងឺ៖ការរស់នៅមានអនាម័យ,មានការត្រងទឹកភ្លៀងទុកក្បែរផ្ទះសម្រាប់ប្រើប្រាស ដោយមិនប្រើប្រាសទឹកកខ្វក់។

-ការពាសត្វចិញ្ចឹមឱ្យមានសុវត្តភាព៖ព្រោះគ្រួសារភាគច្រើនចំណាំយទ្រសម្បត្តិរបស់ខ្លួនលើសត្វចិញ្ចឹម ហើយសត្វចិញ្ចឹមភាគច្រើនគឺត្រូវបានឈឺ និងងាប់ក្នុងអំឡុងពេលមានទឹកជំនន់កើតឡើង ដូច្នេះយើងត្រូវលើកដីសម្រាប់តំបន់សត្វចិញ្ចឹមឱ្យបានផុតពីការជន់លិចផង។



២៖ តំបន់សួនបន្លែរ ៥/១០%

    

 តំបន់សួនបន្លែ គីជាកន្លែងសម្រាប់ដាំបន្លែគ្រួសារ និងរកចំណូល ហើយទីនោះត្រូវបានចាក់បំពេញដោយដីស្រទាប់លើ ដែលបានពីការជីកស្រះនៅតំបន់ស្រះទឹកផងដែរ។

ខាងក្រោមនេះជាគុណសម្បត្តិនៃការចាក់ដី៖


-ជៀសផុតពីការលិចទឹក៖ ធានាថាគ្របប្រភេទដំណាំទាំងអស់ដែលបានដាំនៅតំបន់នេះគឺមិនមានការខូចខាតដោយការជន់លិច។

កសិករភាគច្រើនបញ្ឈប់ការដាំ (បន្លែដូចជា ចេក ល្ហុង ត្រប់វែង ) បានងាប់ក្នុងរដូវវស្សារចាប់ពីខែកញ្ញា-តុលា-វិច្ឆិកា ហើយត្រូវបានបង្ខំឱ្យដាំឡើងវិញនៅខែធ្នូដល់ខែមករា។ ពួកគេអាចជៀសវាងបាន ប្រសិនបើសួនបន្លែែេរបស់ពួកគេលើកខ្ពស់ផុតពីទឹកលិច។


 -ធន់នឹងរាំងស្ងួត ព្រោះទីតាំងតំបន់នេះនៅក្បែរតំបន់ស្រះទឹក ដែលអាចធានាបាននូវប្រភពទឹកនៅរដូវប្រាំង។ ការពារការបរាជ័យដំណាំក្នុងអំឡុងពេលរាំងស្ងួត។ កសិករអាចផលិតអាហារបានគ្រប់គ្រាន់សម្រាប់គ្រួសារ និងបានរកចំណូលតាមរយការលក់បន្លែបន្តិចបន្តួច។


 -សន្សំគ្រាប់ពូជ និងពូជដំណាំ៖ តាមរយកសិដ្ឋានគំរូនឹងនាំមកនូវបណ្តាញនៃបណ្ណាល័យគ្រាប់ពូជរស់នៃជីវចម្រុះនៅប្រទេសកម្ពុជា។ ពូជបន្លែក្នុងស្រុកគឺមានលក្ខខណ្ឌលូតលាស់ដែលសាំទៅនឹង (ដី អាកាសធាតុ សត្វល្អិត និងជំងឺ)។ ដូច្នេះ ការបង្កើនលទ្ធភាពដែលទទួលបានពូជបែបនេះ គឺកសិករអាចបង្កើនភាពធន់ជាង ការប្រើប្រាស់គ្រាប់ពូជពាណិជ្ជកម្ម( ពូជទិញពីផ្សារ)។




    

៣៖ តំបន់ស្រះទឹក (២៥/៣០%)

    

    តំបន់ស្រះទឹក គឺជាកន្លែងមួយសម្រាប់រក្សាទឹកទុកប្រើប្រាសពេលដែលមាន មានគ្រោះរាំងស្ងួត ដីស្រទាប់លើត្រូវបានប្រើសម្រាបតំបន់សួនបន្លែ​និងដីស្រទាប់់ក្រោមប្រសម្រាប់តំបន់លំណៅដ្ឋាន។

ខាងក្រោមនេះជាគុណសម្បត្តិនៃការកាយស្រះទឹក៖


-ផលិតដំណាំបានពេញមួយឆ្នាំ៖ បន្លែ,​ ស្រូវ និងដំណាំផ្សេងទៀតកសិករអាចផលិតបានមួយឆ្នាំពេញ ដោយការប្រើប្រាសទឹកស្រះ។


-ចិញ្ចឹមវារីវប្បកម្ម៖ ស្រះមួយអាចផលិតរុក្ខជាតិ និងសត្វដែលអាចបរិភោគបាន ហើយមានប្រយោជន៍ជាច្រើនក្នុង ១ ម៉ែត្រការ៉េ ។ កសិករ​អាច​ដាំរុក្ខជាតិ​ក្នុង​ទឹក​សម្រាប់​ធ្វើជា​អាហារសម្រាប់ជា​ជម្រក​របស់​ត្រី និង​កង្កែប​ផងដែរ។ ស្រះរបស់យើងនឹងមានគែម មមោក ដើម្បីបង្កើតជម្រកសម្រាប់សត្វល្អិតរស់នៅ។


-ប្រមូលទឹក និងបញ្ជៀសទឹក ៖ ការបង្កើតចង្អូរទឹក តូចមួយ,​ ការបង្កើតផ្លូវដើរដែលតភ្ជាប់តំបន់ផ្សេងទៀតនៃកសិដ្ឋានក្នុងអំឡុងពេលកម្ពស់ទឹកខ្ពស់។ វាក៏បង្វែរទឹកចេញពីតំបន់លំនៅដ្ឋាន តំបន់សត្វ និងសួនបន្លែរផងដែរ។




៤៖ តំបន់ដំណាំស្រូវ និងដំណាំរកប្រាក់ចំណូល (៣០/៤០%)



    តំបន់នេះ គឺជាតំបន់ដែលកសិករផលិតដំណាំយុទ្ធសាស្ត្រ មានដូចជា (ស្រូវ, ពោត, ដំឡូង, ចន្ទី, កៅស៊ូ, និងផ្សេងៗទៀត)។ លាមកសត្វ និងរុក្ខជាតិគម្របអាចការពារពីការហូរច្រោះដី, បង្កើនសារធាតុសរីរាង្គ រក្សាសំណើមដីបានល្អ ជួយការពារពីផលប៉ះពាល់នៃគ្រោះរាំងស្ងួត,​ ធ្វើអោយស្ថានភាពដីប្រសើរឡើង និងមានជីជាតិ ព្រមទាំងគ្រប់គ្រងស្មៅផងដែរ។

ខាងក្រោមនេះជាគុណសម្បត្តិនៃតំបន់ដំណាំយុទ្ធសាស្ត្រ៖



១/​ កាត់បន្ថយការប្រើប្រាស់ទឹកស្រោចស្រព

២/ មានភាពធន់នឹងគ្រោះរាំងស្ងួតខ្លាំងជាងមុន

៣/ ធន់នឹងការខូចខាតដោយព្យុះ និងសីតុណ្ហភាពត្រជាក់

៤/ មានភាពធន់នឹងសត្វល្អិត និងជំងឺច្រើនជាង

៥/ រដូវដាំដុះខ្លីជាង ១-៣ សប្តាហ៍

៦/ត្រូវការជីតិច - ដោយសារដីត្រូវបានរៀបចំត្រឹមត្រូវ ដូច្នេះកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាពិសេស មេតាន

៧/ ការប្រើប្រាស់ជីកាន់តែមានប្រសិទ្ធភាព។


    ការប្រើប្រាសជីលាមកសត្វ និងដំណាំគម្រប កសិករអាចផលិតបានទិន្នផលខ្ពស់ គ្រាប់ពូជមានគុណភាព និងដីមានជីសរីរាង្គ។

កសិដ្ឋានគំរូនឹងទទួលបានពូជស្រូវប្រាំងដែលលូតលាស់រយៈពេលខ្លី តែពឹងផ្អែកខ្លាំងលើជីសំយោគ ថ្នាំសម្លាប់សត្វល្អិត និងប្រព័ន្ធធារាសាស្រ្ត។ ​សណ្តែក​ជា​ដំណាំ​រដូវប្រាំង​ដែលជួយ​គុណភាព​ដី ព្រម​ទាំង​បង្កើន​ទិន្នផល​ស្រូវ ដែលត្រូវបានណែនាំ។





៥៖ តំបន់ព្រៃឈើ (១០/២០%)


"តំបន់ព្រៃឈើ" ផ្តល់នូវការផ្គត់ផ្គង់ពេញមួយឆ្នាំនៃអាហារសម្បូរសារធាតុចិញ្ចឹម រួមមាន ផ្លែឈើ គ្រាប់ធញ្ញជាតិ មើម ស្លឹក ផ្កា និងផ្សិតសម្រាប់មនុស្ស ព្រមទាំងជាចំណីសម្រាប់សត្វផងដែរ។

ខាងក្រោមនេះជាគុណសម្បត្តិនៃតំបន់ព្រៃឈើរ៖


- មានឱសថ៖ ប្រភពសំខាន់នៃឱសថសម្រាប់អ្នកភូមិគឺរុក្ខជាតិ។ គេ​ប៉ាន់​ស្មាន​ថា​ពាក់កណ្តាល​នៃ​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​របស់​ប្រទេស​កម្ពុជា​ប្រើប្រាស់​ឱសថ​រុក្ខជាតិ ។ ឱសថបុរាណខ្មែរជាច្រើន បង្ហាញប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងផ្សិត។១


- ជាកន្លែងអភិរក្ស៖ រុក្ខជាតិឱសថ ៨០០ របស់ប្រទេសកម្ពុជា ហើយមាន ១០% ត្រូវបានគំរាមកំហែង។ យោងតាមអ្នកជំនាញខាងរុក្ខសាស្ត្រនៃក្រុមប្រឆាំងការរត់ពន្ធសត្វព្រៃ TRAFFIC "បានបង្ហាញថា ស្ថានីយ៍កែច្នៃព្រៃឈើ ឈ្មួញកណ្តាល អាជីវករលក់ដុំ អ្នកលក់រាយរុក្ខជាតិឱសថ និងដើមឈើកម្រមួយចំនួនកំពុងបំផ្លាញគ្រប់ស្រុក

អ្នកភូមិដាំរុក្ខជាតិឪសុថដោយខ្លួនឯង ព្រមទាំងមានការអភិរក្សប្រភេទសត្វដែលរងការគំរាមកំហែងផងដែរ។


 -សម្ភារៈសំណង់ដែលអាចប្រើប្រាស់៖ ឫស្សី និងឈើជាច្រើនប្រភេទជាធម្មតាត្រូវបានដាំដុះនៅក្នុងតំបន់ព្រៃឈើ។ យូរ ៗ ទៅវត្ថុទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកស្រុកសម្រាប់ការសាងសង់ ជួសជុល និងធ្វើគ្រឿងសង្ហារឹម។


-អុស៖ ប្រភេទដើមឈើលូតលាស់លឿន ដែលផ្តល់អត្ថប្រយោជន៍ច្រើន អាចដាំនៅតាមគែមស្រែ និងតាមបរិវេណកសិដ្ឋានប្រើជាអុស។



     មានមុខងារផ្សេងទៀតសម្រាប់ដើមឈើនៅក្នុងប្រព័ន្ធកសិកម្ម Permaculture:


១/ ការជ្រៀតចូលទឹក៖ ឫសដើមឈើបង្កើនសមត្ថភាពដីក្នុងការស្រូបទឹក ដែលនាំឱ្យទឹកមិនជន់លិច។


២/ ការបង្កើត microclimate៖ ក្នុងរដូវប្រាំងដ៏វែង ព្រៃកសិផលបានបង្កើតជាម្លប់ និងមានការសាយភាយភាពត្រជាក់


៣/ ការគ្រប់គ្រងសំណឹក៖ ឫសដើមឈើគជារទំនប់ទឹក និងផ្លូវដែលបង្កើតជាការការពារដីពីការហូរច្រោះ។


៤/ ការស្តារដីឡើងវិញ៖ នៅតំបន់ត្រូពិច ជីវម៉ាសភាគច្រើន (កាបូន) ត្រូវបានរក្សាទុកនៅក្នុងដើមឈើ ឬរុក្ខជាតិ ជាជាងនៅក្នុងដី។ ស្លឹកឈើ អាចប្រើជាជីកំប៉ុស ដើម្បីកសាងដីឱ្យមានសុខភាពល្អសម្រាប់ដំណាំផ្សេងៗ។


៥/ ខ្យលព្យុះ៖ ដើមឈើមានតួនាទី ទប់ទល់នឹងខ្យល់ដែលចូលមកក្នុងកសិដ្ឋាន និងផ្ទះ។


៦/ ជម្រកសត្វ៖ ព្រៃឈើផ្តល់ផ្ទះសម្រាប់សត្វល្អិតមានប្រយោជន៍ និងសត្វស្លាបដែលស៊ីសត្វល្អិតជាអាហារ។










Comments